គ្រឿងផ្សំ
- ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត
- គ្រឿងបុក (
គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស )
- កាពិ
- ម្ទេសក្រៀម
ចិញ្ច្រាំអោយម៉ត់
- ខ្ទិះដូង
- ខ្ទឹមក្រហម
ហាន់ជាបន្ទះស្ដើងៗ
- ខ្ទឹមស
ចិញ្ច្រាំអោយម៉ត់
- ទឹកប្រេងខ្ចង
ម្សៅស៊ុប ស្ករស អំបិល
- ទឹកអំពិលទុំ
- សណ្ដែកដីបុក
- កញ្ឆែត
វិធីធ្វើ
- យកត្រីរ៉ស់
មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ
- កញ្ឆែតយកមកលាងអោយស្អាត
រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ
មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ
- យកត្រីរ៉ស់មួយក្បាលទៀត
មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច (
ទឹកដែលស្ងោរត្រីហើយត្រូវទុក )
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ
រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហម ឈ្ងុយ
- បន្ទាប់មកដាក់
សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល
កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល
- ទុកអោយពុះ
រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី
ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។
🌟 មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ
ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។
មុខម្ហូបប្រចាំគ្រួសារ&Housewife
OnlineShop
0 comments:
Post a Comment