របៀបធ្វើ ខគោ



#គ្រឿងផ្សំ:
១- សាច់គោ ០.៥ Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)។ កាត់ជាដុំតូចៗល្មម
២- បន្លែ: ការ៉ុត ២ ម៉ើមធំៗ(កាត់ជាដុំទ្រវែង) 
៣- ជីរណា នាងវង និង ខ្ទឹមបារាំង(ហាន់ជាសសៃៗ, ក្រូចឆ្មារ, ខ្ទឹមលីង)
៤-រំដេង ៥០g (បុកអោយម៉ត់)
៥- ប៉ូចកាក់ ៥ ផ្កា (យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់)
៦-ម្ទេសឆ្អើរ ១៥០g (យកទៅត្រាំទឹក ចិញ្ច្រាមអោយម៉ត់ ហើយរំលីងជាមួយខ្លាញ់អោយក្រហម)
៧- គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ ០,៥ កញ្ចប់
៨- ស្ករត្នោត ២ ស្លាបព្រាបាយ
៩-ទឹកដោះគោខាប់ ៣ ស្លាបព្រាបាយ
១០-ទឹកត្រី ៣ ស្លាបព្រាបាយ
១១-អំបិល ០.៥ស្លាបព្រាបាយ
១២-ទឹកប៉េងប៉ោះ ៣ ស្លាបព្រាបាយ
១៣- ខ្លាញ់ ២ ស្លាបព្រាបាយ
#វីធីធ្វើ:
ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។
ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ ១ នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាមប្រភេទសាច់។
ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ ពេលដួសដាក់ចានចាំរោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញុំាខគោជាមួយនំបុ័ង រឺ មី។
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment