*គ្រឿងផ្សំ៖
មាន, ស្ពៃខ្មៅ 1kg, មាន់មួយក្បាល, ខ្ទឹមស (ចិញ្ច្រាំអោយម៉ត់),សាឡាត់មួយដើម,
ការ៉ុតមួយមើម(ហាន់ជាបន្ទះស្តើងៗ), ជីរវាន់ស៊ុយ(កាត់យកតែគល់), ឈើអែម ផ្កាចន្ទ័,
ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ប្រេងល្ង, បីចេង, ស្ករស ។
*វីធីធ្វើ៖
១. យកមាន់ទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់។
២. ស្ពៃខ្មៅយកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិចរួចលាយជាមួយខ្ទឹមបំពង
រួចទុកមួយអន្លើរ។
៣. ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូល អោយក្ដៅដាក់ខ្ទឹមសចិញ្ច្រាំ.គល់ជីរវាន់ស៊ុយ.
ឈើអែម.ផ្កាចន្ទ័, ចូលលីងអោយឆ្ងុយចាក់ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ប្រេងល្ង, បីចេង,ស្ករស
រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត
ទុកអោយពុះបន្តិចបិតភ្លើង។ រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វ
ដាក់ស្ពៃខ្មៅ,ការ៉ុត,ស្លឹកជីរវាន់ស៊ុយចូលគ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លើរ។
៤. សាឡាត់រៀបដាក់ចានរួចយកចានដែលមានស្ពៃខ្មៅនឹងសាច់មាន់ដែលផ្សំគ្រឿង
មកចាក់ផ្កាប់ពីរលើចានដែលរៀបសាឡាត់រួច
ម្ហូបនេះជាម្ហូបត្រជាក់យើងអាចរៀបរួចហើយ
យកទៅដាក់ទូរទឹកកក
អោយត្រជាក់ៗ បន្តិចសឹមយកមកបរិភោបក៏បាន មិនបាច់ក៏បាន នោះជាការស្រេច។
0 comments:
Post a Comment