*គ្រឿងផ្សំ៖
- ជើងមាន់
កន្លះគីឡូក្រាម
- គល់ស្លឹកគ្រៃ ៦គល់
(កាត់ខ្លីៗ ដំអោយបែក)
- ស្ករស
១ស្លាបព្រាបាយ
- អំបិល
៣ស្លាបព្រាកាហ្វេរ
- ខ្ញី ១ខាំ
(ហាន់ជាបន្ទះស្តើងៗ)
- ទឹកត្រី
១កូនចានចង្កឹះ
- ទឹកខ្មេះ
កន្លះកូនចានចង្កឹះ
- ទឹក ២កូនចានចង្កឹះ
- ម្ទេស
តាមចំនូលចិត្ត (ហាន់ប្រឆិតៗស្តើងៗ ឬ ដាក់ទាំងមូល)
- ស្លឹកក្រូច ៥សន្លឹក
(ហាន់ជាសរសៃស្តើងៗ)
- ខ្ទឹមស
(ហាន់ជាចំណិតស្តើងៗ)
- ក្រូច(សម្រាប់ធ្វើតែក្រូចឆ្មា)
១០ផ្លែ (ពុះជាពីរ)
*របៀបធ្វើ៖
- យកជើងមាន់លាងទឹកអោយស្អាត
កាត់ក្រចកចេញ រួចកាត់ជាពីរ។
ដាក់ជើងមាន់ក្នុងឆ្នាំង
ដាក់អំបិល២ស្លាបព្រាកាហ្វេរ ស្ករបន្តិច គល់ស្លឹកគ្រៃពីរបីចំណិត ខ្ញីបីបួនចំណិត
និងទឹកចូលគ្នារួចដាក់ដាំរហូត ដល់ជើងមាន់ឆ្អឹនល្អ (ក្នុងអំឡុងពេលនោះ
ឧស្សាហ៍ដួសពពុះចោល) ប្រហែលជា៥ នាទី។
- ដួសជើងមាន់ដែលស្ងោឆ្អឹនដាក់ចូលក្នុងចានទឹកកកប្រហែលជា
២០នាទី។
- លាយទឹកត្រី
ស្ករស១ស្លាបព្រាបាយ ទឹកខ្មេះ ទឹក និងអំបិល ១ស្លាបព្រាកាហ្វេរចូលគ្នា រួចដាំអោយពុះ។
ស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប
ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ ចូល ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី
និងទឹកត្រីដែលដាំរួចចូល រួចគ្របអោយជិតទុកមួយថ្ងៃអាចញុំាបាន ជាការស្រេច៕
ញុំាជាមួយអំបិលម្រេចកាន់តែឆ្ងាញ់។
0 comments:
Post a Comment