គ្រឿងផ្សំ៖
- ក្រសាំង ២ ផ្លែ
- ប្រហុក ១
ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់
- ម្ទេសទុំ
ដាក់តាមចំណូលចិត្ត
- ខ្ទឹមសរ ២ កំពឹស
- ប៊ីចេង ១
ចុងស្លាបព្រាកាហ្វេ
- អំបិល ១
ចុងស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១.
យកប្រហុកចញ្ច្រាំ ខ្ចប់ស្លឹក (ស្លឹកចេក ឬ ស្លឹកឈើផ្សេងៗ) ដុតអោយឆ្អិន។
២. លីងម្ទេសទុំ និង
ខ្ទឹមសឲ្យឆ្អិនល្អ បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង
និង អំបិលចូល រួចបុកម្តងទៀត
៣.
ចុងក្រោយដាក់ប្រហុកដែលបានដុត ហើយបុកលាយបញ្ជូលគ្នាឲ្យសពល្អជាកាស្រេច។
បញ្ជាក់ៈ
យើងអាចញ៉ាំជាមួយអន្លក់ ដូចជាទំពាំងស្ងោ ត្រប់ ត្រសក់ ស្ពៃក្តោប ត្រកួន
និងបន្លែជាច្រើនទៀត៕
ប្រភព៖ផ្ទះមុខម្ហូប
0 comments:
Post a Comment