របៀបធ្វើ បុកល្ហុងក្តាមសេះ




#គ្រឿងផ្សំ៖
- ខ្ទឹមស ៤កំពិស
- សណ្តែកដីលីង ១ស្លាបព្រាបាយ
- ម្ទេស
- បង្គារគ្រៀម ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ទឹកផ្សំរសជាតិ ១ស្លាបព្រាបាយ (កាពិ ទឹកម្ទេស អំពិលទុំ ឆាចូលគ្នា)
- ល្ហុងខ្ចី ឈូសជាសរសៃ
- ត្រកួន ជ្រៀកជាសរសៃ
- សណ្តែកគួ កាត់ប្រវែងមួយថ្នាំងដៃ
- ប៉េងប៉ោះ ហាន់តូចល្មម
- ក្តាមសេះស្រស់ កាត់ជាចំរៀកៗ

#របៀបធ្វើ៖
- បុកខ្ទឹម និងម្ទេសអោយបែកបន្តិច ដាក់បង្គារបុកជាមួយពីរបីដង រួចដាក់សណ្តែកដី និងគ្រឿងផ្សំរសជាតិដូចជា ទឹកត្រី ប៊ីចេង ស្ករ ក្រូចឆ្មារ ទឹកកាពិ និងក្តាមបុកតិចៗ អោយចូលជាតិ (កុំអោយបែកក្តាម)។
- ដាក់ល្ហុង ត្រកួន និងសណ្តែកគួចូលបុកជាមួយគ្នាតិចៗ។
- ដាក់ ប៉េងប៉ោះ និងជី ចូលកូអោយសព្វ ជាការស្រេច៕
កាន់តែហឹរ កាន់តែឆ្ងាញ់។
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment