ងាវឆាអំពិលទុំ



*គ្រឿងផ្សំ:
- ងាវ សំអាតអោយបានស្អាត
- ស្លឹកម្រះព្រៅ
- ទឹកប្រេងខ្ចង ទឹកម្ទេស ទឹកប៉េងបោះ ទឹកអំពិលទុំ
- ស្ករស ម្សៅស៊ុប ម្ទេស
- ខ្ទឹមសចិញ្ច្រាំ
*វិធីធ្វើ:
- យកទឹកប្រេងខ្ចង ទឹកម្ទេស ទឹកប៉េងបោះ ទឹកអំពិលទុំ ស្ករស ម្សៅស៊ុប យកមកលាយចូលគ្នា រួចកូរអោយសព្វ។
- បន្ទាប់មកយកខ្លាញ់ដាក់ចូលក្នុងខ្ទះទុកអោយក្ដៅបន្តិច រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ ទើបយកទឹកអំពិលទុំដែលយើងបានលាយជាមួយគ្រឿងនោះ ដាក់ចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកភ្លក់មើលអោយល្មម តាមការចូលចិត្ត។
- រួចដាក់ងាវចូល ឆាត្រលប់ចុះត្រលប់ឡើង អោយចូលជាតិ និង ជិតឆ្អិនហើយ ទើបដាក់ ម្ទេស និង ស្លឹកម្រះព្រៅចូល កូរអោយសព្វ រួចជាការស្រេច ។
🌟. បើបងប្អូនយកទៅស្រុះបន្តិច ហើយយកមកបកសំបកចេញម្ខាង ហើយយកឆាក៌បាន ដើម្បីងាយស្រួលទទួលទាន ។
ប្រភព : មុខម្ហូបប្រចាំគ្រួសារ
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment