+គ្រឿងផ្សំ:
ពោត ៣ផ្លែ
(ចិត្តកាំបិតមុខ២)
ម្សៅឆា
២ស្លាបព្រាបាយ
ខ្ទិះដូង
៥-១០ស្លាបព្រាបាយ
សាច់ដូងកោស
១ចំហៀងផ្លែ
ស្ករស
៣ស្លាបព្រាបាយ
ល្ងស
៣ស្លាបព្រាបាយលីងបុកលាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ
+ វិធីធ្វើ:
ដំបូងយកពោតដែលចិតរួចដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក
រួចហើយដាក់ខ្ទិះដូងចូលបើកម៉ាស៊ីនដើម្បីក្រឡុកវា។
បន្ទាប់ពីរួចរាល់ហើយចាក់វាចេញមកវិញលាយជាមួយម្សៅឆាឲ្យបានសព្វល្អ។
បន្ទាប់មកទៀតយកទៅដាក់ចំហុយឲ្យឆ្អិនឡើងស្អិត
អ្នកអាចយកវាមកដួសញាំដាក់សាច់ដូង ស្ករស និងល្ងបានហើយ៕
ប្រភព:facebook
0 comments:
Post a Comment