*គ្រឿងផ្សំ៖
- សាច់គោ ហាន់ជាបន្ទះ
រឺ ចិញ្ចាំអោយម៉ត់ ( យកសាច់ផុយ )
- អង្ករលីង (
បុកអោយម៉ត់ )
- ខ្ទឹមស ខ្ទឹមក្រហម
( ហាន់ជាបន្ទះស្ដើងៗ )
- ទឹកត្រី ស្ករស
ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មា
- បន្លែរួមមាន ត្រសក់
សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្គាម ..........
*វិធីធ្វើ៖
- ដាក់សាច់គោចូលក្នុងខ្ទះ
រួចថែមទឹកបន្តិច ( អត់ប្រើប្រើប្រេងឆាទេ ) ឆាអោយរៀងឆ្អិនសាច់ហើយ បន្ទាប់មក
ដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង
និងច្របាច់ទឹកក្រូចឆ្មាចូល រួចឆាអោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត
រួចជាការស្រេច ។
បញ្ចាក់ :
ត្រូវប្រើភ្លើងតិច ៗ
- យកមកទទួលទានជាមួយបន្លែ
និងជីដែលយើងបានត្រៀមទុក ( ប្រសិនបើដាក់ជី បន្លា និង
ជីអង្គាមឆាចូលជាមួយសាច់ក៌បានដែរ ) តាមការនិយមចូលចិត្តរបស់លោកអ្នក៕
ប្រភព : មុខម្ហូបប្រចាំគ្រួសារ
0 comments:
Post a Comment