របៀបធ្វើបាយដំណើបសង់ខ្យាធូរេន



*គ្រឿងផ្សំ៖
អង្ករដំណើប ៥០០ ក្រាម
ខ្ទិះដូង ១ គីឡូ
ស្កសរ ៤០០ ក្រាម
ធូរេន ៤-៥ ក្លែប
ស្លឹកតយ ៥-៦ សន្លឹក
ម្សៅឆា ២ ស្លាបព្រាបាយ
អំបិល ១ ស្លាបព្រាកាហ្វេ

*វិធីធ្វើ៖
.ជាការចាប់ផ្តើមអ្នកត្រូវលាងអង្ករដំណើបជាមុនសិន បន្ទាប់មកអ្នកយកសំភារៈចំហុយបាយយកមករៀបស្លឹកតយ(៤សន្លឹក) ដើម្បីក្រាលពីក្រោមអង្ករដំណើប។
.ពេលដែលរៀបស្លឹកតយរួចរាល់ហើយអ្នកក៍យកអង្ករដំណើបដែលអ្នកបានលាងទុកនោះយកមកចាក់ពីលើរួចវាចឲ្យស្មើទើបរៀបចំដាក់ចំហុយ។
.អ្នកយកចានគោមតូចល្មមមួយយកមកដាក់ម្សៅឆារួចចាក់ខ្ទិះដូងចូលល្មមលិចម្សៅឆាហើយកូរឲ្យរលាយចូលគ្នា។
.អ្នកចាប់ផ្តើមរំងាស់ខ្ទិះដូង ដោយចាក់ខ្ទិះដូងនោះចូលទៅក្នុងឆ្នាំង បន្ទាប់មកក៍ដាក់អំបិល ១ ស្លាបព្រាកាហ្វេ, ស្កសរ ៤០០ ក្រាម រួចកូរវាសិនទើបបន្ថែមធូរេន ៥ ក្លែប និងស្លឹកតយ ២ សន្លឹក រួចហើយក៍បន្តរំងាស់ទៀតរហូតទាល់តែពុះក៍បន្ថែមម្សៅឆានិងខ្ទិះដូងដែលបានកូរឲ្យរលាយនោះចូលទៅក្នុងឆ្នាំងផងដែរ។
.ជាចុងក្រោយអ្នកត្រូវយកបាយដំណើបដែលអ្នកចំហុយឆ្អិនយកមកដួសដាក់ចានរូចចាក់ខ្ទិះដូងចូល(ខ្ទិះដើម) ហើយច្រចល់ចូលគ្នាបន្ទាប់មកទៀតក៍ដួសខ្ទិះដូងនិងធូរេនដែលបានរំងាស់ជាមួយគ្នាឆ្អិននោះដាក់ពីលើនោះវាជាការរូចរាល់។
ប្រភព» Khmer press
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment