របៀបធ្វើ ពោះវៀនតាន់បំពង



*គ្រឿងផ្សំ៖
- ពោះវៀនតាន់ ៥ខាំ (ជ្រូក)
- ខ្ទឹមសចិញ្រ្ចាំ ១ចានចង្កឹះ
- ប្រេងខ្យង ១ស្លាបព្រាបាយកន្លះ
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករ ១ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ
- ម្សៅមី ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ (សម្រាប់លាងពោះវៀន)
- ប្រេងឆា (សម្រាប់បំពង)

*របៀបធ្វើ៖
- លាងសម្អាតពោះវៀនជាមួយនឹងអំបិលអោយស្អាត ២ទៅ៣ដង សឹមលាងទឹកអោយស្អាត។
- ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ពោះវៀនស្ងោរប្រហែល ៣០ ទៅ ៤៥នាទី រួចស្រង់ទុកអោយត្រជាក់ រួចហាន់ជាដុំៗវែងល្មម តាមការចូលចិត្ត។
- យកចានមួយលាយគ្រឿងផ្សំដូចជា ស្ករ ប្រេងខ្យង ទឹកត្រី ខ្ទឹមចិញ្រ្ចាំ ម្រេច និងពោះវៀនច្របល់ចូលគ្នាអោយសព្វល្អ ផ្អប់ទុក ១៥នាទី។
- ដាំប្រេងឆាអោយក្តៅខ្លាំង សឹមដាក់ម្សៅមីចូរក្នុងចានពោះវៀនច្របល់អោយសព្វម្តងទៀត សឹមដាក់ពោះវៀនបំពងអោយប្រែព៌ណក្រហមល្អ (ពេលខ្ទឹមប្រែព៌ណក្រហម ស្រង់វាទុកមុន) សឹមប្រែទៅម្ខាងទៀត រួចបំពងអោយប្រែព៌ណក្រហមល្អទៀត សឹមស្រង់ចេញទុកអោយ ស្រក់ខ្លាញ់ ញុំាំជាមួយទឹកជ្រលក់ដែលអ្នកចូលចិត្តជាការស្រេច៕
ប្រភព: ផ្ទះមុខម្ហូប
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment