របៀបធ្វើ សាច់គោបំពងល្ងរ

*គ្រឿងផ្សំ៖
  • ‌សាច់គោ ៥ ខាំ
  • ស្ករ ១​ស្លាបព្រាបាយ
  • អំបិលបន្តិច
  • ប៊ីចេងបន្តិច
  • ម្រចបន្តិច
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ម្សៅមី ១ស្លាបព្រាបាយ
  • ខ្ទឹមសចញ្ច្រាំ ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ល្ងរស ៥ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ២០​សន្លឹក
  • ប្រេងឆា
*វិធីធ្វើ៖ 
  1. សាច់គោ ជាអោយស្តើងៗ រួចហាន់ជាចង្វាមូល បន្ទាប់មកយកទៅប្រលាក់​ ជាមួយគ្រឿងផ្សំ ដូចជា អំបិល ស្ករ ប៊ីចេង ម្រេច ល្ងរ ខ្ទឹម ម្សៅឆា ម្សៅមី ច្របល់អោយសព្វទុកប្រហែល ១០​នាទី។
  2. ដាំប្រេងឆាអោយក្ដៅខ្លាំង​ រួចដាក់សាច់គោចូលបំពង​ប្រហែល ៥នាទីដាក់ស្លឹកក្រូចសើច ចូល រួចបំពងដល់សាច់ស្រួយជាកាស្រេច៕

Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment