យើងដឹងហើយថា មុនកើតឡើងដោយសារមានវត្តមានរបស់សេប៊ូម
(ជាតិខ្លាញ់) នៅក្នុងស្បែក។
នៅពេលរន្ធក្រពេញបញ្ចេញជាតិខ្លាញ់ត្រូវបានរាំងស្ទះដោយសារកោសិកាស្បែកងាប់,
បាក់តេរី, និងរន្ធរោម ធ្វើឱ្យកើតមុននៅលើស្បែក។
មុនប្រភេទនេះរួមមាន មុនក្បាលស (ប៉ោងក្រហម) និងមុនក្បាលខ្មៅ
(មុនអុចៗខ្មៅ) ហើយជាធម្មតាវាតែងតែកើតនៅលើច្រមុះ, ថ្ងាស និងចង្ការ។
ដោយសារគេចាត់ទុកថា នេះជាបញ្ហាមុនស្រាល ដូច្នេះមានវិធីជាច្រើនអាចដោះស្រាយបាន៖
អាស៊ីតសាលីស៊ីឡិច ឬវីតាមីន A
ឱសថទាំងនេះ ជាវេជ្ជបញ្ជាចេញដោយវេជ្ជបណ្ឌិតជាច្រើនរូប។ វាអាចជួយការពារពីបញ្ហាដំបៅរ៉ាំរ៉ៃ។ ឱសថ Retin-A, Tazorac និងមួយចំនួនទៀត អាចប្រើដើម្បីកម្ចាត់បញ្ហាកើតមុន។ អ្នកក៏អាចរកមើលផលិតផលលាងសម្អាតផ្ទៃមុខផ្សេងៗ រួមទាំងអាស៊ីតសាលីស៊ីឡិច។ អ្នកអាចធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញផ្នែករោគលើស្បែក ដែលជាអ្នកអាចចេញវេជ្ជបញ្ជាលើថ្នាំលាបដែលផ្ទុកអាស៊ីតសាលីស៊ីឡិច។ កុំប្រើឱសថទាំងនេះ ក្រោយពេលលាងសម្អាតផ្ទៃមុខរួច ព្រោះស្បែកនឹងស្រូបយកជាតិថ្នាំច្រើនខ្លាំង និងបណ្តាលឱ្យរោលស្បែក។
ញិចមុន
វិធីនេះគេប្រើប្រដាប់ញិចមុនដាក់ពីលើមុន រួចច្របាច់យកគ្រាប់មុនចេញ។ ប្រសិនបើអ្នកមានអារម្មណ៍ថា គួរឱ្យខ្ពើម អ្នកអាចស្វែងរកអ្នកជំនាញផ្នែករោគសើស្បែក ឬឱសថបំបាត់ការឈឺចាប់ដែលមានអាជ្ញាប័ណ្ណ ដែលអាចជួយអ្នកបាន។ វិធីនេះងាយនឹងកម្ចាត់មុនក្បាលខ្មៅ សូម្បីតែនៅពេលអ្នកលាងសម្អាតផ្ទៃមុខរបស់អ្នក។ តែវាពិបាកចំពោះមុនខ្ទុះ ដែលមានកម្ទេចកម្ទីគ្របដណ្តប់នៅខាងក្នុង។ ក្រោយពេលញិចមុនរួច តំបន់កើតមុននឹងប្រែជាក្រហាយ។
លាងសម្អាតផ្ទៃមុខរបស់អ្នក
នៅពេលយើងទទួលរងនូវធាតុកខ្វក់ និងជាតិពុលពីបរិស្ថានខាងក្រៅ ធ្វើឱ្យរន្ធញើសស្ទះទាំងស្រុង។ ការឧស្សាហ៍លាងសម្អាតផ្ទៃមុខឱ្យបានទៀងទាត់ ជាវិធីការពារពីការកើតមុន។ ការពារពីការស្ទះរន្ធញើស ដោយលាងសម្អាតផ្ទៃមុខអ្នកឱ្យបានទៀងទាត់ជាមួយនឹងហ្វមគុណភាពខ្ពស់។
ហ្វមលាងមុខ អាចជួយកម្ចាត់កោសិកាស្បែកងាប់ និងជាតិខ្លាញ់។ ទឹកផ្កាកុលាបលាយជាមួយនឹងម្សៅគ្រាប់ធញ្ញជាតិ ក៏អាចប្រើជាឱសថលាងសម្អាតស្បែកផងដែរ។
តុល្យភាព pH
ស្បែករបស់មនុស្សយើងមាន pH=៥។ កម្រិត pH ត្រូវប្រែប្រួល ដោយសារការប្រើប្រាស់ផលិតផលស្បែកដូចជា ហ្វមលាងមុខ, សម្អាតមុខ និងក្រែមផ្តល់សំណើម។ ដូច្នេះគួររកមើលឱ្យលម្អិតពីប្រភេទផលិតផល ហើយទិញមួយណាដែលបង្ហាញថា កម្រិតpHរបស់វាមានពី ៤-៦។
បើករន្ធញើស
អ្នកអាចឱ្យរន្ធញើសដកដង្ហើមបានល្អ តែនៅពេលដែលរន្ធញើសមិនស្ទះតែប៉ុណ្ណោះ។ ជ្រើសរើសយកផលិតផលទឹកដែលផ្ទុកប្រទាលកន្ទុយក្រពើ ព្រោះវាល្អសម្រាប់ស្បែក។ រន្ធញើសនឹងត្រូវស្ទះ ប្រសិនបើអ្នកឧស្សាហ៍ផាត់ម្សៅក្រាស់ៗជារៀងរាល់ថ្ងៃ។ ជ្រើសយកម្សៅផាត់មុខដែលគ្មានជាតិខ្លាញ់ និងលាងសម្អាតផ្ទៃមុខកុំឱ្យមានស្នាមប្រឡាក់ម្សៅសូម្បីតែបន្តិច រៀបមុនចូលគេង។ ផលិតផលដែលចម្រាញ់ពីវីតាមីន Aដូចជា ទ្រីទីអូនីន (tretinoin) និងតាស្សារ៉ូតែន (tazarotene) អាចជួយការពារពីការស្ទះរន្ធញើស។
បញ្ហាកើតមុន ជាបញ្ហាដ៏រំខានដល់មិត្តៗស្ត្រីគ្រប់រូប ជាពិសេសយុវតី។ អនុវត្តតាមវិធីខាងលើ អាចជួយទប់ទល់ និងកាត់បន្ថយបញ្ហាកើតមុនបាន។ អ្នកនឹងឃើញប្រសិទ្ធិភាព ក្រោយរយៈពេលត្រឹមតែ ៣-៤សប្តាហ៍ ឬខែ។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាកើតមុនអស់រយៈពេលយូរមកហើយ អ្នកគួរទៅជួបនឹងអ្នកជំនាញផ្នែកសើស្បែក ដើម្បីជួយដោះស្រាយបញ្ហាដល់អ្នក៕

0 comments:
Post a Comment