#គ្រឿងផ្សំ៖
- ត្រកួនទឹក ២ខាំ ,ម្សៅបំពង ១ចានចង្កឹះ ,ទឹក ឬ limewater ១ចានចង្កឹះ ,បង្គា ៥-៨ ធ្វើអោស្អាត
សាច់ជ្រូកចិញ្រ្ចាំ ១ខាំ ,ខ្ទឹមក្រហម ៥ដុំ ហាន់ល្អិតៗ ,ម្ទេសក្រហម ៥ផ្លែ ហាន់ល្អិតៗ
ម្ទេសជ្រុក ១ស្លាបព្រាបាយ ,ខ្ទិះដូង ២ស្លាបព្រាបាយ ,ស្ករ ២ស្លាបព្រាបាយ ,
ទឹកត្រី ២ស្លាបព្រាបាយ ,ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ ,
សណ្តែកដីលីង ១ស្លាបព្រាបាយ បុកម៉ត់តិចៗ ,ទឹកធម្មតាបន្តិច ,ប្រេងឆា។
#របៀបធ្វើ៖
- ត្រកួនបិះអោយស្អាត កាត់ប្រវែង១ថ្នាំងដៃ ដាក់ត្រាំក្នុងទឹក។
- លាយម្សៅឆា និង limewater ចូលគ្នាអោយសព្វល្អ។
- ដាក់ប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅខ្លាំង រួចដាក់ត្រកួនចូលក្នុង ទឹកម្សៅអោយសព្វ រួចយកមកបំពងរហូតដល់ស្រួយ សឹមស្រង់ទុកអោយស្រក់ខ្លាញ់។
- ដាំទឹកអោយពុះ ដាក់សាច់ជ្រូក និងបង្គាស្ងោរអោយឆ្អឹនល្អ សឹមស្រង់ទុកមួយអន្លើ។
- លាយគ្រឿងផ្សំដូចជា ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ខ្ទិះដូង ខ្ទឹម ម្ទេសជ្រុក ម្ទេស និងសណ្តែកដីចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់សាច់ជ្រូក និងបង្គាចូលកូរអោយសព្វ។ ទុកញុំាជាមួយត្រកួនបំពង ជាការស្រេច៕
0 comments:
Post a Comment