ឆាឡុកឡាក់សាច់គោ


*គ្រឿងផ្សំ៖
- សាច់គោ (សាច់ផុយ) ,សាឡាដ ,ប៉េងប៉ោះ ,សណ្តែកបារាំង ,ត្រសក់ ,ខ្ទឹមបារាំង ,ក្រូចឆ្មា
  ខ្ទឹមស ,ប្រេងឆា ,ស្ករស ,អំបិល, ម្រេច ,ប្រេងខ្យង។
*វិធីធ្វើ៖
1- ហាន់សាច់គោជាដុំតូចៗ
2- លាងបន្លែអោយស្អាតរួចតំរៀបសាឡាដក្នុងចាន
3- ប៉េងប៉ោះពុះជា២ឬមិនបាច់ពុះរួចហាន់ជាបន្ទះៗដូចក្នុងរូបបន្ទាប់មកតំរៀបនៅលើសាឡាដ
4- ហាន់ត្រសក់ជាចំណិតៗ(ទទឹង)តំរៀបនៅ ក្នុងឬក្រៅរង្វង់ប៉េងប៉ោះ
5- ហាន់ខ្ទឹមបារាំងទទឹងស្តើងៗដូចតំរៀបនៅកណ្តាលរង្វង់ប៉េងប៉ោះនិងត្រសក់
6- កាត់សណ្តែកបារាំងខ្លីៗរួចបំពង(ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សណ្តែកដែលហាន់រួចចូល ឆាត្រលប់រួចគ្របមួយស្របក់ជាការស្រេច) បំពងរួចដួសដាក់លើខ្ទឹមបារាំ
7- បំពងខ្ទឹមសរោយពីលើសណ្តែកបំពង។
8- ឆាសាច់គោរួច ដួសដាក់លើសណ្តែកបំពង  

*វិធីឆាសាច់គោ៖  
ដាក់ប្រេងឆាបន្តិចក្នុងខ្ទះរួចទុកឲ្យក្តៅ ចាក់សាច់ចូលដាក់ស្ករ អំបិល ម្រេច ប្រេងខ្យង(ដាក់រាងច្រើនបន្តិច) ឆាត្រឡប់បន្តិចរួចដួសចេញជាការស្រេច។ បើឆាយូរពេកនឹងធ្វើអោយសាច់គោឡើងស្វិត។
ធ្វើទឹកម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយជាការស្រេច។បើចូលចិត្តពងមាន់អាចចៀនរាងជ័រព្នៅដាក់ពីលើសាច់គោ។ បើចូលចិត្តទឹកម្ទេស ឬទឹកប៉េងប៉ោះ អាចលួចដាក់បន្តិចបន្តួចពេលឆាជាមួយសាច់គោក៏បាន។
រួចទទួលទានជាមួយបាយសក្តៅៗ៕
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment