*គ្រឿងផ្សំ៖
- ទា ១ក្បាល (លាងទឹកអោយស្អាតកាត់ដុំៗ)
- គល់ស្លឹកគ្រៃ ៣ដើម (ដំអោយទួក យកទៅដុត ឫអាំង)
- ស្លឹកក្រូច ៣សន្លឹក
- ខ្ទឹមសខ្ទឹមក្រហម ៥កំពឹស (យកទៅដុត ឫអាំង)
- រំដេង (ចិតសំបកចេញ យកទៅដុត ឫអាំង)
- ម្ទេសដៃនាង ឫម្ទេសខ្មាំង ៥ គ្រាប់ (យកទៅដុត ឫអាំង)
- ម្ទេប្លោកខៀវ របស់ខ្មែរ ៥ផ្លែ (យកទៅដុតឫអាំង)
- ប្រហុកសាច់ (ចិញ្ច្រាំអោយម៉ត់ ខ្ចប់យកទៅដុត ឫអាំង)
- ផ្សិតចំបើង (ពុះជាពីរ)
- ត្រប់ស្រួយ (ពុះជាពីរ)
- ប៉េងប៉ោះ (ពុះជាបួន)
- ម្ជួរសណ្ដាន់ ក្រៀមតាមចំណូលចិត្ត
- អំបិល ទឹកត្រី ស្ករ ប៊ីចេង ម្រះព្រៅ នឹង ម្អម។
- ដាំទឹកអោយពុះ ចាក់ប្រហុក គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹម្រហម ម្ទេស ម្ទេសប្លោក ដែលអាំង ចូលក្នុងឆ្នាំង ទុកអោយពុះ ចាក់សាច់ទាចូល រូចដាក់គ្រឿងផ្សំរស់ជាតិ អំបិល ទឹកត្រី ស្ករ ប៊ីចេង សណ្ដាន់ ទុកអោយពុះ។
- ភ្លកតាមរស់ជាតិដែលចូលចិត្ត រួចដាក់ ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបើង ទុកអោយពុះម្តងទៀត រួចបង់ ម្រះព្រៅម្អមស្រែ ជាកាស្រេច៕
0 comments:
Post a Comment