សាច់មាន់ទ្រង់គ្រឿង



*គ្រឿងផ្សំ៖
-ភ្លៅមាន់ ២ ភ្លៅ
-ស្រា ១ ស្លាបព្រាបបាយ
-ទឹកធម្មតា ៣ ស្លាបព្រាបាយ
-ទឹកស៊ីអៀវខាប់ ៣ ស្លាបព្រាបាយ
-ស្ករ កន្លះស្លាបព្រាបាយ
-អំបិល ១ ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ ស្លាបព្រាកាហ្វេ
-ខ្ញីហាន់ហើយ ៤០ ក្រាម
-ម្ទេស ១ ផ្លែ

*វិធីធ្វើ៖
ជាដំបូងអ្នកត្រូវលាងសាច់មាន់ជាមុនសិន។ ហាន់ម្ទេសជាចំណិតៗ បញ្ឆិតៗ។ ដាក់ប្រេងរុក្ខជាតិឆាទឹកត្រីខាប់ បន្ទាប់មកចាក់ ស្រា, ស្ករ, ទឹកធម្មតា, អំបិល,ប៊ីចេងចូលឆាឲ្យសព្វទុកឲ្យត្រជាក់ បន្ទាប់មកប្រឡាក់សាច់ឲ្យសព្វ ផ្អាប់ទុករយៈ ពេល ២ ម៉ោង។
បន្ទាប់មកដាក់ចំហុយសាច់រយៈពេល ២០ នាទី រួចហើយស្រង់ចេញទុកឲ្យត្រជាក់ កាត់ជាដុំៗ រៀបដាក់ចាន បន្ទាប់មកស្រោចទឹកគ្រឿងខាប់ ដែលសល់ពីប្រឡាក់សាច់ ពីលើសាច់ ហើយរោយម្ទេស និងខ្ញីពីលើជាការស្រេច៕
ប្រភពពី:COOL FM 100.7, PHNOM PENH
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment