*គ្រឿងផ្សំ៖
- ខ្ទិះដូង 2 ចានចង្កឹះ
-ស្ករស 1 ចានចង្កឹះ
- ម្សៅស្វិត
- ម្សៅមី
- ម្សៅអង្ករ
- ប្រេងឆា
- ល័ក្ដពណ៌
*វិធីធ្វើ៖
១-
ចាក់ខ្ទិះដូងដាំទឹកអោយពុះ បន្ទាប់មកចាក់ស្ករសចូលគ្នា
កូរឱ្យរលាយស្ករស
បន្ទាប់មកដួសទុកអោយត្រជាក់
លាយម្សៅស្វិត
ម្សៅមី ម្សៅអង្ករចូលគ្នា
២-
ចាក់ខ្ទិះដូងចូលទៅក្នុងម្សៅយឺតៗ ច្របាច់ខ្ទិះដូងនិងម្សៅអោយចូលគ្នា
បន្ទាប់មកយកវាទៅត្រងអោយម្សៅម៉ដ្ឋល្អ
៣- បំបែកម្សៅជា ២
ចាន ហើយដាក់ល័ក្ដពណ៌ចូលទៅក្នុងចានណាមួយក៏បានកូរអោយសប់ល្អ
៤-
យកប្រេងឆាទៅលាបលើពុម្ពដើម្បីកុំអោយម្សៅជាប់ពុម្ពនំ បន្ទាប់មកយកទៅដាក់ចំហុយ ហើយចាក់ម្សៅពណ៍ចំហុយមុនរៀងជិតឆ្អិន
ក្រោមមកចាក់ម្សៅពណ៍សពីលើ
៥-
បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញ រួចចំហុយឆ្អិនអោយល្អ
ហើយទុកអោយត្រជាក់កាត់រៀបដាក់ចានជាការស្រេច។
ប្រភព {ផ្ទៈមុខម្ហូប}
0 comments:
Post a Comment