របៀបធ្វើ សាច់ជ្រូកខ្ចប់ណែម

*គ្រឿងផ្សំ
- ណែមសាច់ជ្រូក
- សាច់ជ្រូកបីជាន់
- ចង្កាក់ដោតសាច់
- ប្រេងឆា
- ខ្ទឹមក្រហម ហាន់ជាដុំតូចល្មម
- ខ្ទឹមស ហាន់ជាដុំតូចល្មម
- ក្រូចឆ្មា ហាន់ជាចំនិតៗ
- ម្ទេស
- សណ្តែកដីលីង

*របៀបធ្វើ
- កាត់ណែមប្រវែង១ថ្នាំងដៃ ទុកមួយអន្លើ។
- យកសាច់ជ្រូកបីជាន់ រុំណែមអោយជិត រួចយកចង្កាក់មកដោត ភ្ជាប់មុខ។
- ដាំប្រេងឆាអោយក្តៅ សឹមដាក់ណែមចៀនអោយឆ្អឹនល្អ រួចស្រង់ទុកអោយស្រក់ខ្លាន់ សឹមរៀបដាក់ចាន ជាមួយម្ទេស ខ្ទឹមសក្រហម ក្រូចឆ្មា សណ្តែកដី ជាការស្រេច៕

ប្រភព៖ ផ្ទៈមុខម្ហូប
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment