គ្រឿងផ្សំ៖
- សាច់មាន់
(សាច់ទ្រូង) ឬសាច់កន្លែងផ្សេងទៀតដែលពន្លះឆ្អឹងចេញ
- ពងទា
- ខ្ទឹមស
- ម្ទេស
- ទឹកប្រេងខ្យង
ទឹកត្រី ទឹកស៊ីអ៊ីវខាប់
- ស្ករ ប៊ីចេង
- ស្លឹកម្រះព្រៅ
- ប្រេងឆា
វិធីធ្វើ៖
១.
ចៀនពងទារួចទុកមួយអន្លើរ
២.
ហាន់សាច់មានជាដុំតូចៗ
៣.
ចិញ្រ្ចាំខ្ទឹមស និង ម្ទេស អ្នកអាចយក ខ្ទឹម និងម្ទេសបុកបញ្ចូលគ្នាក៏បាន
៤. បេះ
និងលាងជម្រះស្លឹកម្រះព្រៅ
៥.
កម្តៅខ្ទះជាមួយប្រេងឆា នៅពេលដែលខ្លាញ់ក្តៅហើយដាក់ខ្ទឹមស និងម្ទេសដែលយើងបានចិញ្រ្ចាំ
ឬ បុកចូល បំពងអោយឡើងឈ្ងុយ ទើបដាក់សាច់មានចូល រួចឆាអោយឆ្អិនសាច់
បើសិនជាគោកពេកអ្នកងាចបន្ថែមទឹកសុទ្ធបន្តិច
៦.
ដាក់គ្រឿងផ្សំរបស់យើងចូលមានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវខាប់ ទឹកប្រេងខ្យង
ស្ករ ប៊ីចេញ ឆាត្រឡប់អោយចូលជាតិជាមួយសាច់មាន់
៧.
ដាក់ស្លឹកម្រះព្រៅចូលរួចត្រឡប់ជាមួយសាច់ ២ ទៅ ៣
ត្រឡប់កុំអោយស្លឹកម្រះព្រៅឆ្អិនពេក
ដួសបាយក្តៅៗដាក់ចានរួចដួសឆាសាច់មាន់ដាក់មួយចំហៀង
និងដាក់ពងទាចៀនពីលើជាការស្រេច។
0 comments:
Post a Comment