​វិធី​ធម្មជាតិ អាចធ្វើឱ្យ​រោម​ចិញ្ចឹម​ដុះ​ក្រាស​

 ​រោមចិញ្ចើម​ស្តើង​បាន​ក្លាយជា​បញ្ហា​មួយ​សម្រាប់​នារី​សម័យថ្មី ដោយ​ពួកនាង​ត្រូវ​ចំណាយពេល​យ៉ាងយូរ​ដើម្បី​គូរ​ចិញ្ចើម​ឱ្យមើល​ទៅ​ឃើញ​ក្រាស់​ជាង​មុន​។ ប៉ុន្តែ​ជួនកាល គូរ​យ៉ាងណា​ក៏​មិនអាច​លាក់បាំង​ការពិត​ដែលថា​នាង​មាន​ចិញ្ចើម​ស្តើង​បានដែរ​។ ចុះ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ចិញ្ចើម​ដុះ​ក្រាស់​? វិធី​គឺ​ខ្ទឹមបារាំង​។
​    ​មូលហេតុ​អ្វី​បានជា​ខ្ទឹមបារាំង​អាចជួយ​បណ្តុះ​ចិញ្ចើម​បាន​ក្រាស់​? នេះ​គឺ​មកពី​ខ្ទឹមបារាំង​ផ្ទុក​នូវ​សារធាតុ​ស្ពាន់ធ័រ ដែល​ជួយ​ឱ្យ​រោម​ដុះ​លឿន​ហើយ​ក្រាស់ ហើយ​វា​ក៏​ជួយ​ការពារ​ស្បែកក្បាល​ពី​ការកើត​អង្គែ​ផងដែរ​។
​    ​* វិធី​អនុវត្ត​គឺ​ងាយស្រួល​មិន​នឹកស្មាន​!
​    ​ច្របាច់​យក​ទឹក​ខ្ទឹមបារាំង រួច​ផ្តិត​លើ​សំឡី ហើយ​បិត​ពីលើ​ចិញ្ចើម ទុកចោល ៣០ នាទី​សឹម​លាង​ទឹក​ចេញ​។ អនុវត្ត ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍ និង​ធ្វើឱ្យ ២ ខែ​ជាប់ លោកអ្នក​នឹង​លែង​បារម្ភ​រឿង​គូរ​ចិញ្ចើម​តទៅទៀត​ជាមិនខាន​៕
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment