ត្រីចៀនឆាបន្លែជូរអែម


*គ្រឿងផ្សំ៖
- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
- ទឹកត្រីមួយស្លាព្រា
- ម្ទេសប្លោកមួយផ្លែ
- ប៉េងប៉ោះទុំមួយផ្លែ
- ដំឡូងបារាំងមួយដុំ
- ការ៉ុតមួយផ្លែ
- ម្ជូរអំពិលទុំមួយស្លាព្រា
- អំបិលមួយស្លាព្រាកាហ្វេ
- ស្ករសពីរស្លាព្រាកាហ្វេ
- ប៊ីចេងមួយស្លាព្រាកាហ្វេ
- ប្រេងឆាមួយស្លាព្រា

*វិធីធ្វើ៖
១. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រៀមរួចដួសដាក់ចានទុកមួយអន្លើ។
២. ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឲ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ
៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
៤. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment