*គ្រឿងផ្សំ៖
- គ្រាប់ឈូក ស្ងោរបកសំបកចេញពុះជាពីរ
- គ្រាប់ឡុកឈិត ១ ចានជងធំ
- សណ្តែកបាយ ស្ងោរឲ្យផុស
- ខ្ទិះដូង (ដើម) ១ ចានគោមតូចល្មមដាក់ក្នុងឆ្នាំងខ្លះពេល ដួសញាំខ្លះ
- ខ្ទិះដូង (ចុង) ១ ចានគោមធំ
- ស្ករស ៥០០ ក្រាម
- អំបិល ១ ចុងស្លាបព្រាកាហ្វ
*វិធីធ្វើ៖
១.
មុនដំបូងអ្នកត្រូវយកឆ្នាំងចាក់ខ្ទិះដូង (ចុង)
ចូលទៅក្នុងឆ្នាំងដាក់ដាំទឹកខ្ទិះឲ្យពុះសិន។
២.
ពេលដែលទឹកខ្ទិះពុះហើយដាក់គ្រាប់ឈូក, សណ្តែកបាយ, ស្ករស, ឡុកឈិតកូរវាបន្តិចសិនរួចគ្រប។
៣.
ពេលដែលពុះដាក់ខ្ទិះដូងចូល (ដើម) ទុកមួយសន្ទុះឲ្យពុះម្តងទៀតជាការស្រេច
ពេលនោះអ្នកនិងអាចដួសដាក់ចានញាំបានដោយដាក់ខ្ទិះដើមចូលបន្តិចផងដែរ។
ប្រភព ផ្ទះមុខម្ហូប
0 comments:
Post a Comment