របៀបធ្វើ សារយ៉



គ្រឿងផ្សំ៖
– សាច់ជ្រូក
– បង្កា ( បកអោយស្អាត )
– ត្រាវ (អាចយក ប៉ិគក់ ឬ ដំឡូង ក៏បាន ហាន់ជាសសៃៗ)
– សំបកណែម ឬ សំបកសារយ៉
– ខ្ទឹមបារាំង ចិញ្ច្រាំ ( កុំអោយម៉ត់ពេក )
– ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា
– ស្ករស ម្សៅស៊ុប អំបិល
– ពងទា ( វៃចូលគ្នា )

វិធីធ្វើ៖
– យកសាច់ជ្រូក និង សាច់បង្គា មកចិញ្ច្រាំជាមួយគ្នាអោយម៉ត់ រួចទុកមួយអន្លើរ
– ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ ខ្ទឹមក្រហម ខ្ទឹមស បំពងអោយឈ្ងុយបន្តិច ហើយដាក់ខ្ទឹមបារាំងចូលបំពងជាមួយគ្នា អោយឈ្ងុយ រួចដួសចេញ ( យើងបំពងដើម្
បី
កុំអោយក្រពុល )
– យកសាច់ដែលចិញ្ច្រាំរួចហើយ មកលាយជាមួយ ស្ករស ម្សៅស៊ុប អំបិល និង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ដែលបានបំពងហើយនោះច្របល់ចូលគ្នាអោយសព្វ ទើបបន្ថែមត្រាវចូល រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ
– យកសំបកឆៃយ៉ មករៀបដាក់ស្នូលពីខាងក្នុង ដោយលាបពងទានៅកន្លែងដែលត្រូវបិតនោះបន្តិច (ដើម្បីអោយវាស្អិតជាប់ល្អ ) រួចមូលអោយជិត (បន្តធ្វើបែបនេះរហូតដល់អស់ស្នូល)
– បន្ទាប់មកយកមកបំពងអោយឆ្អិន អោយឡើងក្រហមហើយលើកចេញ រួចជាការស្រេច ។
ប្រភព ៖មុខម្ហូបប្រចាំគ្រួសារ
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment