*គ្រឿងផ្សំ៖
- មាន់ ១គីឡូ ២ខាំ
- គល់ស្លឹកគ្រៃ ៣គល់ (កាត់ខ្លីល្មម)
- ស្លឹកក្រូច ១៥សន្លឹក
- ម្ទេស ១០ផ្លែ
- ខ្ទឹមស ១០កំពឹស(ចិញ្ច្រាំខ្លះ ដំខ្លះ)
- រំដេង បន្តិច(ដំអោយបែក)
- អំបិល ន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករស ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ប្រេងឆា ៥ស្លាបព្រាបាយ
- ដាំប្រេងឆាអោយក្ដៅ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ម្ទេស និងខ្ទឹមដំ បំពងអោយស្រួយ ដួសទុកមួយឡែក។
- ដាក់ខ្ទឹមចិញ្ច្រាំ បំពងក្នុងប្រេងឆាអោយប្រែពណ៍ក្រហមល្អ រួចដាក់សាច់ចូលឆា បីបួនត្រឡប់ បន្ទាប់មក ដាក់គ្រឿងផ្សំរស់ជាតិដូចជា ទឹកត្រី ស្ករស ម្សៅស៊ុប និងប្រេងខ្យងឆាជាមួយគ្នា អោយដាច់ទឹក ចាំដាក់គ្រឿងបំពងចូលឆាជាមួយគ្នាអោយសព្វ រួចភ្លក់រស់ជាតិ តាមចំណង ចំណូលចិត្តជាការស្រេច៕
0 comments:
Post a Comment