*អ្វីដែលអ្នកត្រូវកា៖
- ស្លឹកត្របែកមួយក្តាប់ដៃ
- ទឹកមួយលីត្រ
- ឆ្នាំងដាំទឹក
- តម្រងត្រង
*វិធីធ្វើ៖
1. ដាំទឹកឲ្យពុះ
2. ពេលទឹកពុះ ចាក់ស្លឹកត្របែកចូល
3. ទុកវាឲ្យពុះបន្តទៀត ក្នុងរយៈពេល ២០ នាទី
4. ត្រង់យកតែទឹក រួចទុកវាឲ្យត្រជាក់
*វិធីប្រើប្រាស់៖
- កក់សម្អាតសក់ឲ្យបានស្អាតល្អ ជាមួយនឹងសាប៊ូដូចធម្មតា ប៉ុន្តែ កុំអប់សក់។
- ពេលសក់ជិតស្ងួត ញែកវាជាផ្នែកៗ រួចលាបទឹកស្លឹកត្របែកនេះឲ្យពេញជោគសក់ និងស្បែកក្បាល។
- ម៉ាស្សាឲ្យពេញក្បាល រួចទុកចោល ១០ នាទី ឬអាចបន្តដល់ពីរម៉ោងក៏បាន ហើយអ្នកក៏អាចគ្របក្បាល នឹងកន្សែងពោះគោផងដែរ។
- លាងសម្អាតដោយទឹកត្រជាក់ស្អាត។
អ្នកអាចធ្វើបែបនេះ
ពីរ ឬបីដងក្នុងមួយអាទិត្យ។
0 comments:
Post a Comment