អាហារពេលព្រឹកវាសំខាន់ជាងគេបង្អស់ ហើយវាក៏ជាពេលដ៏សំខាន់ណាស់ដែរ សម្រាប់យើង
គ្រប់គ្នាដែលចង់ធ្វើការសម្រកជាតិខ្លាញ់ក្បាលពោះ។
តាមពិតទៅស៊ុតត្រូវបានបានគេដឹងថា វាជាអាហារដ៏ស័ក្តសមបំផុតសម្រាប់ដុតបំផ្លាញ
ជាតិខ្លាញ់ក្បាលពោះ ដែលនេះដោយសារតែបរិមាណខ្ពស់នៃប្រូតេអ៊ីនរបស់វា។
នៅពេលព្រឹកនោះអ្នកគួរតែញ៉ាំអាហារដែលមានប្រូតេអ៊ីនច្រើនព្រោះថាប្រូតេអ៊ីននឹងធ្វើអោយអ្នក
មានអារម្មណ៏ថាឆ្អែតរហូតដល់ពេលបាយថ្ងៃត្រង់ឯណោះ។
បើយោងតាមអ្នកជំនាញ បានអោយដឹងថា នៅពេលព្រឹកដែលជាពេលវាដំបូងគេយើងគ្រប់គ្នាគួរតែញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនយ៉ាងហោចណាស់ក៏ 20 ក្រាមដែរ ហើយក្នុងស៊ុតមួយវាមាន 6 ក្រាមដូចនេះវាពិតជាសមស្រម នេះបើយោងតាមគេហៈទំព័រសុខភាព justnaturallife។
យើងជឿថាប្រិយមិត្តទាំងអស់គ្នាអាចធ្វើបានព្រោះថាស៊ុតវាមិនពិបាករកនោះទេ ហើយងាយស្រួលចំអិនទៀតផងគ្រាន់តែស្ងោប្រហែល 10 នាទីឆ្អិនបានញ៉ាំបាត់ទៅហើយ មិនថាអញ្ចឹង?
កំភ្លេចសាកល្បងទាំងអស់គ្នាំណា!
ប្រភព៖ khwonder
0 comments:
Post a Comment