គ្រឿងផ្សំ៖
·
សាច់គោជាប់ខ្លាញ់
និងសរសៃ កន្លះគីឡូក្រាម (ហាន់ស្ដើងល្មម)
·
ម្សៅបេកឃីងសូដា
កន្លះស្លាបព្រាកាហ្វេ
·
ប្រេងឆា
2 ស្លាបព្រាបាយ ខ្ទឹមស 125 ក្រាម (ចិញ្ច្រាំ)
·
ស្រាក្រហម
1 ស្លាបព្រាបាយកន្លះ
·
អំបិល
1 ភាគ 8 នៃស្លាបព្រាកាហ្វេ ស្ករសកន្លះស្លាបព្រាកាហ្វេ
·
ទឹកស៊ីអ៊ីវខាប់
1 ស្លាបព្រាបាយ
·
ទឹកស៊ីអ៊ីវធម្មតាកន្លះស្លាបព្រាបាយ
·
ទឹកស្អាត
2 ពែង
·
ម្សៅឆា
1 ស្លាបព្រាកាហ្វេ (លាយទឹក 1 ស្លាបព្រាបាយ)
·
ស្លឹកខ្ទឹម
4 គុម្ព កាត់ជាកង់ៗប្រហែល 1 អ៊ីង។
របៀបធ្វើ៖
1. ច្របល់សាច់គោ
និងម្សៅបេកឃីងសូដាក្នុងចានគោមធំល្មមមួយ ដោយផ្អាប់ទុកប្រហែល 30 នាទីដើម្បីឱ្យសាច់ទន់។
2. ដាក់ខ្ទះកម្ដៅលើចង្ក្រានឱ្យក្ដៅខ្លាំង ចាក់ប្រេងឆាចូលដោយកូរវាសឱ្យពេញខ្ទះ
ចាក់ខ្ទឹមចិញ្ច្រាំចូល បំពងឱ្យទាល់តែឡើងពណ៌ត្នោត។
រួចចាក់សាច់គោចូល ហើយឆាវាប្រហែល 2 ទៅ 3 នាទី ទាល់តែប្រែពណ៌ត្នោត។
បន្ទាប់មកទៀត ចាក់ស្រាក្រហមចូល និងបន្តឆា។
3. ថែមគ្រឿងទេស
ដូចជាអំបិល ស្ករស និងទឹកស៊ីអ៊ីវទាំងពីរប្រភេទនោះចូល រួចចាក់ទឹកចូល
ដាំឱ្យពុះ រួចបន្ថយភ្លើងចង្ក្រានដើម្បីរម្ងាស់។ បន្តការចម្អិនប្រហែល
30 នាទី ឬរហូតទាល់តែសាច់គោផុយ។
4. ពេលទឹកស្រកបានពាក់កណ្ដាល
លោកអ្នកអាចចាក់ម្សៅឆាលាយទឹកចូលដើម្បីធ្វើឱ្យម្ហូបនេះខាប់បន្តិច។
5. ពេលរួចរាល់ហើយ សូមបន្ថែមស្លឹកខ្ទឹម
គ្របគម្របខ្ទះ និងចម្អិនប្រហែល 2 ទៅ 3 នាទីទៀត។
6. ដួសដាក់ចាន និងទទួលទានក្ដៅ៕
0 comments:
Post a Comment