គ្រឿងផ្សំ
- សាច់(ត្រី/គោ/មាន់/ជ្រូក/ឆ្អឹងជំនីរ)លាងទឹកឲ្យស្អាត រួចហាន់ជាកង់ៗ
- ខ្ទិះដូង(ខ្ទិះដើម និងខ្ទិះចុង)
- ម្ជូរ(សណ្ដាន់ក្រៀម/អំពិលទុំ/ត្រួយអំពិល/ស្លឹកម្កាក់/ស្លឹកថ្នឹង)
- គល់ស្លឹកគ្រៃ រំដេង រមៀត សម្បក ឬស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស បុកឬកិនចូលគ្នាឲ្យម៉ដ្ឋ
- ប្រហុកចិញ្ច្រាំ, សណ្តែកដីបុក, ម្ទេសឆ្អើរចិញ្ច្រាំ
- ស្ករត្នោត, ប៊ីចេង, អំបិល, ទឹកត្រី
- ត្រកួន ឬត្រប់, ស្លឹកក្រូចសើច, ម្ទេសដៃនាង
វិធីធ្វើ
១-
ដាក់ឆ្នាំងលើចង្ក្រានឲ្យក្ដៅបន្ដិច រួចចាក់ខ្ទិះដើមពាក់កណ្ដាលទៅក្នុងឆ្នាំង
កូរឲ្យឈ្ងុយ។
២-
ដាក់ម្ទេសឆ្អើរដែលបានចិញ្ច្រាំរួចចូល រួចកូរឲ្យឡើងពណ៌ល្អ។
បន្ទាប់មកយកប្រហុកដែលចិញ្ច្រាំរួចចូល កូរឲ្យឈ្ងុយ
ទើបចាក់គ្រឿងដែលបានបុករួចចូលព្រមគ្នា ជាមួយសណ្តែកដីបុក
ហើយកូរឲ្យចូលជាតិ។
៣-
ដាក់គ្រឿងផ្សំរសជាតិ(ស្ករត្នោត, ប៊ីចេង, អំបិល, ទឹកត្រី) រួចដាក់សាច់ចូលទុករយៈពេល
ប្រហែល១០នាទី។
៤-
បន្ទាប់មកចាក់ខ្ទិះចុងចូលល្មមលិចសាច់ រួចដាក់ម្ជូរសណ្ដាន់
ឬអំពិលទុំចូល(បើប្រើម្ជូរស្លឹកថ្នឹង ស្លឹកម្កាក់ ឬត្រួយអំពិល
ចាំហាន់ដាក់ជាមួយបន្លែក្រោយគេ)
៥-
ភ្លក្សមើលឲ្យបានរសជាតិប្រៃផ្អែមល្មម រួចចាក់ខ្ទិះដើមដែលនៅសល់ចូល
ទុកមួយអំពុះ ទើបដាក់ចុះជាការស្រេច។ នៅពេលដួសទទួលទាន
កុំភ្លេចយកម្ទេសដៃនាង និងស្លឹកក្រូចសើចមកហាន់រោយពីលើដើម្បីលម្អ
និងមានក្លិនកាន់តែឈ្ងុយឆ្ងាញ់៕
0 comments:
Post a Comment