គ្រឿងផ្សំ
– បង្គា 10 ទៅ 15 ក្បាល
– ទឹកឃ្មុំ 2 ស្លាបព្រាបាយ
– ប្រេងឆា 2 ស្លាបព្រា + 1 ស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មា 1 ស្លាបព្រាកាហ្វេ
– ខ្ទឹមសជញ្ជ្រាំ 1 ស្លាបព្រាកាហ្វេ
– អំបិល និងម្រេច
–ដើមខ្ទឹម 2 ដើម កាត់ខ្លីៗប្រវែង 5 សង់ទីម៉ែត្រ
–ខ្ទឹមបារាំង 1 មើម
– ក្រូចឆ្មា 2 ឬ 3 ចំណិត
របៀបធ្វើ
១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាដើម្បីធ្វើទឹកជ្រលក់
លើកលែងតែបង្គា ខ្ទឹមបារាំង និង ដើមខ្ទឹម។
២.លាងបង្គា
និងចម្រោះទឹក បន្ទាប់មកប្រឡាក់បង្គាជាមួយទឹកជ្រលក់ទុកឲ្យចូលជាតិយ៉ាងតិច 30 នាទី។
៣.ចាក់ប្រេងឆាជាមួយនឹងខ្ទះ
ហើយទុកប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់បង្គាចូលឆាប្រហែល 4 ទៅ 6 នាទី។
៤.ហាន់ខ្ទឹមបារាំង
រួចបង់ចូលក្នុងខ្ទះបង្គា រួចឆាត្រលប់ឲ្យលឿនបំផុត
៥.ដួសបង្គាដាក់ក្នុងចាន
រួចបរិភោគដោយរីករាយ ក្តៅៗជាមួយក្រូចឆ្មាគឺជាការស្រេច៕
0 comments:
Post a Comment