+ គ្រឿងផ្សំ៖
• អង្ករដំណើប 200g
• ខ្ទិះដូង 100ml
• ស្លឹកតើយ ៣ទង កិន
ឬបុកយកតែទឹក
• ដូងកោសជាសរសៃៗ
• អំបិលបន្តិច
• សាច់ខ្នុរហែកជាចំណិតៗ
+ វិធីធ្វើ៖
យកអង្ករដំណើបត្រាំជាមួយទឹកស្អាត
និងចែកជា ៣ផ្នែក ។ ១ផ្នែកត្រាំជាមួយទឹកស្លឹកតើយ
១ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៌ផ្កាឈូក
និង១ផ្នែកទៀតត្រាំជាមួយទឹកធម្មតារយៈពេល២-៣ម៉ោងក្នុងទឹក ឬពេញមួយយប់
បន្ទាប់មកលាងអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។
លាយអង្ករដំណើបជាមួយអំបិលបន្តិច
(លាយទាំង៣ផ្នែក) រួចដាក់ចូលឆ្នាំងចំហុយរយៈពេល១០នាទី ។ បន្ទាប់ពី១០នាទី ចាក់ខ្ទិះដូង១/៣ចូល
រួចច្របល់ចូលគ្នាឱ្យបានសព្វ ចំហុយរយៈពេល៧នាទីទៀត។
បន្ទាប់ពី៧នាទីនោះមក
ចាក់ទឹកខ្ទិះដូងដែលនៅសល់ចូលទាំង៣ផ្នែក រួចច្រលប់ឱ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។
យកបាយដំណើបដាក់ចូលក្នុងសាច់ខ្នុរ រួចដាក់សរសៃដូង ។ បើចូលចិត្តខ្ទិះដូង ឬល្ង
ឬសណ្ដែកដី អាចដាក់ពីលើបានដើម្បីបង្កើនរសជាតិ។
+ វិធីធ្វើខ្ទិះដូង៖
យកខ្ទិះដូង២០០មីលីលីត្រ
ស្ករស២០ក្រាម និងអំបិលបន្តិចដាក់រម្ងាស់ បន្ទាប់មកលាយម្សៅឆា ១/២
ស្លាបព្រាបាយលាយជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងទឹកខ្ទិះដូង
រួចកូរឱ្យសព្វចាំបិតភ្លើង។
ប្រភព »
Khmer-like
0 comments:
Post a Comment