+ គ្រឿងផ្សំ៖
- ស្តៅ ១ដុំ
(ស្រុះរួចបេះ)
- សាច់ជ្រូក ២០០ក្រាម
ស្ងោឆ្អិនហាន់ចំណិតៗតូចល្មម
- ត្រសក់ ៣ផ្លែ
ចិតចំណិតវែងស្តើង
- ប៉េងប៉ោះទុំ ឬខ្ចី
៣ផ្លែ ចិតចំណិតស្តើង
- ស្ករត្នោត
កន្លះស្លាបព្រាបាយ
- ប៊ីចេង
ចុងស្លាបព្រាកាហ្វេ
- ទឹកប្រហុក
៤-៥ស្លាបព្រាបាយ
- ទឹកអំពិលទុំ
៣-៤ស្លាបព្រាបាយ
- ម្ទេសហាន់
ដាក់តាមការចូលចិត្ត
+ វិធីធ្វើ៖
ដំបូងយកស្តៅដែលស្រុះបេះរួចមកដាក់លាយជាមួយគ្រឿងផ្សំទាំងអស់មាន
សាច់ជ្រូក, ត្រសក់, ប៉េងប៉ោះ, ស្ករត្នោត, ប៊ីចេង, ទឹកប្រហុក, ទឹកអំពិលទុំ, ម្ទេស ច្របល់ចូលគ្នាឲ្យសព្វ សាកភ្លក់ថែមថយ ឬអាចដាក់កំពឹស
ឬក៏សណ្តែកដីលីងទៀតបានតាមការចូលចិត្ត ជាការស្រច៕
ប្រភព (ផ្ទះមុខម្ហូប)
0 comments:
Post a Comment