* គ្រឿងផ្សំ៖
- ក្ដាមសេះ រឺ
ក្ដាមថ្ម ( តាមចំណូលចិត្ត )
- ខ្ទឹមស ខ្ទឹមក្រហម
( ហាន់ជាបន្ទះស្ដើងៗ )
- ខ្ទឹមបារាំង (
ហាន់ជាបន្ទះស្ដើងៗ )
- ទឹកត្រី អំបិល
ស្ករស ម្សៅស៊ុប ប៊ីចេង
- ម្ទេស ក្រូចឆ្មា (
ពីរមុខនេះត្រូវការច្រើន )
- ជីបន្លា ជីអង្គាម
*វិធីធ្វើ៖
- ក្ដាមបកស្នូកចេញ
លាងទឹកអោយស្អាត កាត់ជាដុំតូចៗល្មម រួចយកមកដាក់ក្នុងចានស្អាតមួយ
ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង
កាត់ជាតិឆ្អាបរបស់ក្ដាមបានល្អ
- បន្ទាប់មកយកចានថ្មីមួយទៀត
ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល
ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ
រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- រួចយកមកចាក់ពីលើក្ដាម
( អាចក្រឡុកដូចយើងក្រឡុកព្រីងជាមួយអំបិល រិតតែល្អ ដើម្បីអោយវាចូលសព្វជាតិបានល្អ )
បើចូលជាតិអស់ហើយ បន្ថែម ជីបន្លា ជីអង្កាម ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច។
🌟 មុខម្ហូបនេះត្រូវការប្រើម្ទេស និង
ក្រូចឆ្មាអោយច្រើន ទើបកាត់ជាតិឆ្អាប និង អោយឆ្អិនសាច់ក្ដាមល្អ។
ប្រភព : Housewife
OnlineShop
0 comments:
Post a Comment