*គ្រឿងផ្សំ :
- ស្ករស ២
ស្លាព្រាបាយ
- ម្សៅចាហួយ ១
ស្លាព្រាបាយកន្លះ
- ដូងខ្ចី ១ ផ្លែ
- អំបិល ១ ចឹប
- ខ្ទិះដូងដំបូង ១
កូនចាន
*វិធីធ្វើ :
១.
អ្នកត្រូវចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ
ប៉ុន្តែសូមប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើខ្នោសកោសយកសាច់ចេញ។
២.
បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកដូងចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់
អំបិល ស្ករ ព្រមទាំងម្សៅចាហួយមួយស្លាព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ
នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកក បាតក្រោម។
៣.
បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង
ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រួចចាំចាក់ខ្ទិះ
រង់ចាំឲ្យត្រជាក់បន្តិចជាការស្រេច ៕
ប្រភព :Facebook
0 comments:
Post a Comment