មាន់ដុត ABC


គ្រឿងផ្សំ៖
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ
- ប្រេងខ្យង
- ប្រេងល្ង
- ប្រេងឆា
- ទឹកស៊ីអ៊ីវ
- ABC មួយកំប៉ុង
- ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង

👉 វិធីធ្វើ៖
- ដំបូងយកមាន់មួយក្បាលដែលធ្វើរូចមកលាងទឹកអោយស្អាតជាមុនសិន។
- យកគ្រឿងផ្សំទាំងអស់មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិចសិនបានហើយ ព្រោះទុកវាពេលដុតក្នុងឆ្នាំងទើបយើងចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់ច្របល់បញ្ចូលគ្នា ហើយយកមាន់មកប្រឡាក់ទុកមួយអន្លើរសិន។
- បន្ទាប់មកយកឆ្នាំងមួយដែលមានទំហំធំអាចដាក់មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូលរូចទ្រាប់បាតឆ្នាំង ដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម មុននិងដាក់មាន់ដែលប្រឡាក់គ្រឿងចូល។
-ចំណែកគ្រឿងក្នុងមាន់វិញ យកមកប្រលាក់គ្រឿង ដែលមានស្រាប់ និងផ្សឹតក្រៀម ត្រចៀកកណ្តុល ហើយបានញាត់ចូលក្នុងពោះរបស់មាន់
- ចុងក្រោយពេលដុតមាន់ត្រូវចាក់ស្រាបៀរ ABC ចូលបន្ថែមទៀតផង អោយអស់មួយកំប៉ុង៕ប្រភពfb
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment