របៀបធ្វើអាម៉ុកដូងខ្ចី


គ្រឿងផ្សំ៖
- គ្រឿង បុកម៉ដ្ឋ
- ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ
- សាច់ត្រីសុទ្ធ មួយគីឡូ កាត់ដុំៗ
- ទឹកត្រី ៥ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករ ២ស្លាបព្រាបាយ
- ទឹកខ្ទិះដូង ៣០០ ml
- ម្សៅមី ១ស្លាបព្រាបាយ
- ពងមាន់ ២គ្រាប់
- ទឹក
- ស្លឹកក្រូចហាន់ឆ្មារៗ
- សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ
- ដូងខ្ចី សម្រាប់ដាក់អាម៉ុក

👉របៀបធ្វើ៖
១. ចាក់ប្រេងក្នុងខ្ទិះអោយក្ដៅ ដាក់ម្ទេសឆ្អើរឆាអោយចេញពណ៌ក្រហមល្អ ដាក់គ្រឿងបុកហើយចូល កូរឆាអោយឈ្ងុយ ទើបដាក់ខ្ទិះដូង ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយទៀត។
២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
៣. ចាក់ត្រីចូល កូរអោយសព្វ
៤. យកខ្ទិះដូង១០០ml លាយទឹក ពងមាន់ និង ម្សៅមី ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចុះ
៥. សូមយកសាច់ត្រីកូរឆាជាមួយគ្រឿងចាក់ចូលផ្លែដូង​រួច ចំហុយប្រហែល១០នាទី ទៅ ២០នាទី ឆ្អិនល្អហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើ ដើម្បីលំអជាការស្រេច
ប្រភពfb
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment