លែងមាន​ស្បែ​កយារ និង​ស្នាម​ជ្រួញ​លើ​មុខ ជាមួយ​គ្រឿងផ្សំ តែ ២ ប៉ុណ្ណោះ​!


 ​នៅពេល​អាយុ​របស់​អ្នក​កាន់តែច្រើន ស្បែក​របស់​អ្នក​ក៏​ចាប់​យារ​ធ្លាក់​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។
ប៉ុន្ដែ​មាន​វិធី​ធម្មជាតិ​អ្វី ដែល​អាច​បន្តឹង​ស្បែក​មុខ​របស់​អ្នក​កុំ​យារ​ធ្លាក់​ទៅ​? គ្រឿងផ្សំ​ទាំងពីរ​នេះ​អាច​ប្រឆាំង​ស្នាម​ជ្រួញ និង​ស្បែ​កយារ​ធ្លា​ក់បាន​។​
​* គ្រឿងផ្សំ​
​    ​- ត្រសក់ (​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​វីតាមីន C និង K រារាំង​ស្នាម​ជ្រួញ​និង​ធ្វើឱ្យ​កោសិកា​ងាប់​រស់​ឡើងវិញ​)
​    ​- ស៊ុត​ស (​ស៊ុតមាន​អត្ថប្រយោជន៍​ច្រើន ដែលមាន​សមត្ថភាព​អាច​បន្តឹង​ស្បែ​កមុខ​បាន​)​។​
​    ​* របៀប​ផ្សំ​
​     ​កាត់​ត្រសក់ ២ ផ្លែ​បន្ទាប់មក​ចិត​សំបក​ចេញ ហើយ​កាត់​វា​ទៅជា​កង់​តូចៗ​។ បន្ទាប់មក​ដាក់ចូល​ម៉ាស៊ីនទឹក​ក្រឡុក​កិន ២ នាទី ដួស ១ ស្លាបព្រា​បាយ​បិទ​លើ​មុខ​ទុកចោល​រហូតដល់​វា​ស្ងួត​។​
​    ​បន្ទាប់មក​យក​ស៊ុត​ស លាយ​ជាមួយ​ត្រសក់​កិន​នៅសល់​អំបាញ់មិញ ហើយ​លាប​លើ​កន្លែង​ដែរ​ចង់​បន្ដឹង​លើ​មុខ ឬ​រាងកាយ​ក៏បាន ហើយ​ទុកចោល ១៥ នាទី​សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​។​
​    ​ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​៕
ប្រភព :  khmeread
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment