កម្ចាត់ស្នាមអុចខ្មៅ ជាំ និងអាចម៌រុយគ្មានសល់ត្រឹមរយៈពេល ៣០នាទី


បញ្ហាស្នាមអុចខ្មៅ និងស្នាមជាំកើតឡើងដោយសារកត្តាផ្សេងៗជាច្រើនដូចជា ការមានផ្ទៃពោះ ការត្រូវនឹងកម្តៅថ្ងៃខ្លាំង ភាពចាស់ និងតំណរពូជ។ ជួលកាល វាកាន់តែខ្មៅ និងធំឡើងដោយពេល។
ខាងក្រោមនេះជាធាតុផ្សំ ដ៏មានប្រសិទ្ធិភាពអាចជួយកម្ចាត់បញ្ហាស្នាមជាំលើ
ស្បែកបានយ៉ាងឆាប់រហ័ស។


*ធាតុផ្សំ៖
 ទឹកឃ្មុំ ១ស្លាបព្រាបាយ
 ម្សៅអាវ័ន ឬស្រូវអូក ២ស្លាបព្រាបាយ
 ទឹកដោះគោ
*ការណែនាំ៖
លាយសមាសធាតុផ្សំទាំងអស់ចូលគ្នាឱ្យបានសព្វល្អ។ លាងសម្អាតផ្ទៃមុខជាមុនសិន មុនពេលលាប។ លាបរួចទុកប្រហែល ៣០នាទី។ បន្ទាប់មកលាងសម្អាតវាចេញនឹងទឹកក្តៅអ៊ុនៗ។ បើបានប្រើវានៅពេលយប់ កាន់តែល្អ។
វិធីការពារពីស្នាមអុចខ្មៅ៖
ត្រូវចៀសវាងពីការត្រូវនឹងកម្តៅថ្ងៃតាមដែលអ្នកអាចធ្វើបាន។ ហើយត្រូវប្រាកដថា អ្នកពាក់មួក និងវ៉ែនតាការពារពន្លឺថ្ងៃ និងមិនត្រូវចេញទៅខាងក្រៅផ្ទះ ដោយមិនបានប្រើក្រែមការពារកម្តៅថ្ងៃ ជាពិសេសក្នុងរដូវក្តៅ។ហើយអ្នកគួរទទួលទានផ្លែឈើ បន្លែ និងសាច់ត្រីឱ្យបានច្រើន។
ផឹកទឹកឱ្យបានពី ៦-៨កែវឱ្យបានទៀងទាត់ក្នុង ១ថ្ងៃ៕
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment