វិធីកំចាត់មុន





មាន​នារី​មួយចំនួន​តែងតែ​កើតមុន​លើ​មុខ​ជា​និច្ច ដែល​ធ្វើឲ្យ​គេ​ពិបាកទ្រាំ​ដោយសារតែ​នៅពេលដែល​កើត​វា​មាន​លក្ខណៈ​ក្រហម ហើយ​ឈឺ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​បំបាត់​វា​។ តើ​មាន​វិធី​អ្វី​ទៅ​?
​អ្នក​អាច​យក​ប៉េងប៉ោះ​ចិត​ជា​ចំណិតៗ​មក​បិទ​លើ​មុខ​អ្នក​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​ជាច្រើន ដែល​អាច​ជួយ​ផ្ចិត​រន្ធ​ញើស​អ្នក​។  នៅពេល​ដែល​អ្នក​បិត អ្នក​អាច​បិត​នៅ​កន្លែង​ដែល​មាន​មុន ដោយ​ក្រោយពេល​ដែល​ទឹក​នៃ​ប៉េងប៉ោះ​នោះ​ជ្រាបចូល​ក្នុង​ស្បែក​ហើយ អ្នក​អាច​លាងមុខ​ចេញ​បាន ប៉ុន្តែ​វិធី​នេះ​គឺ​សម្រាប់​អ្នក​ដែល​កើតមុន​ប្រភេទ​ស្រាល​។ អ្នក​ក៏​អាច​យក​ប៉េងប៉ោះ​ទាំងមូល​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ចំនួន​មួយ​នាទី ហើយ​បកសំបក​ចេញ និង​យក​គ្រាប់​ចេញ រួច​កិន​វាឲ្យ​ម៉ត់ ហើយ​យក​មក​បិត​លើ​មុខ​អ្នក​ចំនួន​មួយ​ម៉ោង​ទើប​លាង​ចេញ​។​
បញ្ជាក់ ៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ម គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​មុន​នឹង​ប្រើ​។ នេះ​ជា​រូបមន្ត​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ធម្មតា មិន​ងាយ​ប្រតិកម្ម​ប៉ុណ្ណោះ​៕
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment