ម៉ាសអប់សក់ច្នៃពីម្សៅយីហ៊ុប
និងទឹកឃ្មុំនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹម និងផ្ដល់
សំណើមដល់ស្បែកក្បាលរបស់អ្នក,
វានឹងទប់ស្កាត់
និងបញ្ឈប់ដំណើរការជ្រុះសក់, វាជួយកាត់បន្ថយបញ្ហាសក់បែកចុង, ជួយសម្អាតស្បែកក្បាល និងកម្ចាត់អង្គែចេញពីស្បែក
ក្បាលផងដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ :
*គ្រឿងផ្សំ៖
– ម្សៅយីហ៊ុប ១
ស្លាបព្រាកាហ្វេ (cinnamon)
– ទឹកឃ្មុំ ១
ស្លាបព្រាកាហ្វេ
– ប្រេងអូលីវ
កន្លះកូនពែង
*ការណែនាំ៖
ដំបូងអ្នកត្រូវចាក់ប្រេងអូលីវ
ចូលទៅក្នុងកូនឆ្នាំងតូចមួយ ហើយដាក់វានៅលើកំដៅក្ដៅល្មម។ បន្ទាប់មកចាក់ប្រេងអូលីវនេះចូលទៅក្នុងចានមួយរួចបន្ថែមម្សៅយីហ៊ុប
១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ចូលទៅក្នុង
ប្រេងអូលីវនេះរួចកូរវា
ឱ្យបានសព្វល្អ ។
*ការប្រើប្រាស់៖
អ្នកត្រូវប្រើជក់ស្អាត
លាបនៅលើស្បែកក្បាលរបស់អ្នក។ ធ្វើយ៉ាងណាអោយល្បាយនោះ សព្វនៅលើសរសៃសក់របស់អ្នក រួចទុករយះ
១៥ នាទី។ បន្ទាប់ពីនោះ អ្នកអាចលាងសម្អាតសក់របស់អ្នកជាមួយសាប៊ូ និងទឹកត្រជាក់ចេញជាធម្មតា។
សូម អនុវត្តរម៉ាស់អប់សក់ច្នៃនេះ ឱ្យបានម្ដងក្នុងមួយសប្ដាហ៍ ដើម្បីអោយសក់ ប្រែជាក្រាស់រឹងមាំ
ភ្លឺរលោងនិងបញ្ឈប់ការជ្រុះសក់ ៕
0 comments:
Post a Comment