តើវាជារឿងចៃដន្យឬយ៉ាងណា ដែលពួកគេទទួលបានសក់មានសុខភាពល្អដូចនេះ?
តាមការសិក្សាបានរកឃើញថាវាមិនមែនជារឿងចៃដន្យនោះទេ តែស្រ្តីជនជាតិឥណ្ឌា
មានអាថ៌កំបាំង៤យ៉ាងខាងក្រោមនេះដែលធ្វើឲ្យពួកគេមានសក់ស្រស់ស្អាតបែបធម្មជតិ។
1. ប្រើប្រទាលកន្ទុយក្រពើ៖ ចិតសម្បកប្រទាលកន្ទុយក្រពើចេញ ហើយដាក់កិនសាច់របស់វាឲ្យម៉ត់ បន្ទាប់មកយកវាមកលាបឲ្យសព្វស្បែកក្បាល។
2. កក់សក់ដោយប្រើទឹកត្រជាក់៖ ការប្រើប្រាស់ទឹកក្តៅដើម្បីកក់សក់អាចធ្វើឲ្យឬសសក់
បើកធំហើយជាតិខ្លាញ់ធម្មជាតិ និងសំណើមសម្រាប់បំប៉ន់សក់ក៏ហូរចេញដែរ។ ផ្ទុកទៅវិញ
ការប្រើប្រាស់ទឹកត្រជាក់អាចរក្សាសារធាតុចិញ្ចឹមទាំងអស់នោះបាន។
3. ប្រើប្រាស់ស៊ុត និងយ៉ាអួ៖ យកស៊ុតពណ៌ស ២ គ្រាប់លាយជាមួយនឹងយ៉ាអួ ៤ ស្លាបព្រាកាហ្វេ កូរវាឲ្យសព្វហើយយកល្បាយនេះមកលាបឲ្យសព្វស្បែកក្បាល និងទុកវា ២០ នាទី។ ចុងក្រោយត្រូវលាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។
4. ប្រេងធម្មជាតិ៖ យកប្រេងធម្មជាតិដូចជាប្រេងការ៉ុត ប្រេងដើមតែ ប្រេង Chamomile ឬ ប្រេងដើមស្រល់ ៦ដំណក់លាយជាមួយនឹងប្រេងអូលីវ ឬប្រេងដូង ៣០ មីលីលីត្រ។ យកល្បាយប្រេងនេះមកលាបលើសក់និងទុកវា ២០នាទី។ ចុងក្រោយលាងជម្រះវាជាមួយនឹងទឹកធម្មតាជាការស្រេច៕
ប្រភព ៖ Khmer-note
0 comments:
Post a Comment