សម្រក់ក្បាលពោះក្នុងរយៈពេល៧ថ្ងៃ ជាមួយភេសជ្ជៈមួយនេះ

ការសិក្សាចុងក្រោយមួយបានរកឃើញថាមានមនុស្សប្រមាណជា ៣០% បានកើតជំងឺធាត់លើស ទម្ងន់។ បញ្ហានេះអាចនាំជនរងគ្រោះទៅរកជំងឺធ្ងន់ធ្ងរជាច្រើនមុខទៀតដូចជា លើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ហេតុផលចម្បងដែលបង្កឲ្យមានជំងឺធាត់ជ្រុលគឺបណ្តាលមកពីការទទួលទានអាហារដែលគ្មានសុខភាព ឬការទទួលច្រើនជ្រុលលើសពីតម្រូវការរបស់រាងកាយ។ កុំទុកឲ្យខ្លាញ់ជុំវិញក្បាលពោះបំផ្លាញរាងដ៏ស្រស់ស្អាតរបស់លោកអ្នកអី ប្រើប្រាស់រូបមន្តធម្មជាតិខាងក្រោមនេះទៅ ក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ក្បាលដ៏ធំដែលតែងតែរំខាន់ដល់ការស្លៀកពាក់របស់លោកអ្នកនឹងរលាយបាត់ជាមិនខាន។
អ្វីដែលលោកអ្នកត្រូវការ៖
+ ត្រសក់មួយផ្លែ
+ ជី celery បន្តិច
+ ជីវ៉ាន់ស៊ុយមួយពែង
+ ម្នាស់ ៣ ចំណិត
ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នា កិនឲ្យម៉ត់ ហើយញ៉ាំវាភ្លាមបន្ទាប់ពីកិនរួច។ ញ៉ាំភេសជ្ជនេះនៅពេលព្រឹកមុនពេលញ៉ាំអាហារពេលព្រឹក។ ក្នុងរយៈញ៉ាំភេសជ្ជនេះលោកអ្នកមិនត្រូវញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ឬមានជាតិផ្អែមខ្លាំងនោះទេ៕
bigstock-fresh-green-celery-isolated-on-52080031
 ជី celery

ប្រភព ៖​ Khmer-note
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment