គ្រឿងផ្សំ៖
ត្រីរស ១ ប្រហែល ៨ខាំ ទៅ ១គីឡូក្រាម
អំពិលទុំ ២ស្លាបព្រាបាយ
ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ
ខ្ទឹមសចិញ្រ្ចាំ ៥កំពិស
ម្ទេស ៥ផ្លែហាន់ស្តើងៗ
ប៊ីចេងបន្តិច
អំបិលបន្តិច
ទឹកត្រី ៥ស្លាព្រាបាយ
ស្ករ ៥ស្លាព្រាបាយ
ទឹក កន្លះចានចង្កិះ
ប្រេងឆា
គល់ស្លឹកគ្រៃ ១គល់ ស្លឹកក្រូចសើច ២សន្លឹក
នំបញ្ចុក
បន្លែរួមមាន សាឡដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ (ដាំទឹកស្រុះ) ជីរ
របៀបធ្វើទឹកត្រីអំពិលទុំ
ដាក់អំពិលត្រាំទឹក ច្របាច់អោយចេញសាច់អំពិល ស្រង់គ្រាប់ចេញ។
ដាំខ្ទះអោយក្តៅ ដាក់ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ័ សឹមដាក់ខ្ទឹមក្រហម ឆាពីរបីត្រឡប់ ដាក់ទឹកអំពិលទុំ ផ្សំរសជាតិដោយ ស្ករ ទឹកត្រី ប៊ីចេង និងអំបិល ទុកអោយពុះរាងខាប់បន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (ផ្អែម ប្រៃ ជូ)។
របៀបធ្វើ៖
រៀបបន្លែ និងនំបញ្ចុកដាក់ចានមួយទុកមួ
យកត្រីលាងទឹកច្របាច់អំបិលអោ
ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិន (ប្រើភ្លើងតិចៗ) រួចស្រង់ទុកញុាំផ្ទាប់ជាមួយ

0 comments:
Post a Comment