រូបមន្តបំបាត់ ក្លិនមាត់ និងដង្ហើមមិនល្អ

តើអ្នកកំពុងតែមានក្លិនមាត់មិនល្អមែនទេ? ខ្ញុំដឹងថាអ្នកពិតជាចង់បំបាត់ក្លិនមួយនេះណាស់
ព្រោះថាវាពិតជាមានការរំខានទៅដល់ការទំនាក់ទំនងជាមួយនឹងអ្នកដ៏ទៃហើយជាពិសេស
នោះគឺចំពោះសង្សាររបស់អ្នកផងដែរ។ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកបាន!
*របស់ដែលចាំបាច់ត្រួវប្រើ៖
​​​​​​​      -ម្សៅឈើក្រអូប(ម្ស៉ៅឈើអែម)កន្លះស្លាបព្រាកាហ្វេ
      -ទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ
      -ក្រូចឆ្មាចំនួន 2 ផ្លែ
*ការរៀបចំ៖
     ​​1.ចូរអ្នកយកម្ស៉ៅឈើអែមនិងទឹកឃ្មុំក្នុងចានមួយ រួចចាក់ទឹកក្ដៅចូលចំនួនមួយពែង
    2. កូររហូតទាល់តែរលាយទឹកឃ្មុំ បន្ទាប់មកច្របាច់ក្រូចឆ្មាចូល
    3. កូរវាម្ដងទៀត រួចយកទៅដាកក្នុងកែវមួយហើយបិទគរបអោយជិតបន្ទាប់យកវា
       ទៅរក្សាទុកវានៅក្នុងទូរទឹកកក
​​​​​​​​​ ​​​​​  4. ខ្ពុរមាត់ជាមួយល្បាយនេះ បន្ទាប់មកត្រូវលេបវាចូល។
   5. ធ្វើឡើងវិញម្ដងទៀតប្រសិនបើចាំបាច់
*ប្រសិទ្ទភាពរបស់វា៖
ម្សៅម្ស៉ៅឈើអែម និង ក្រូចឆ្មា នឹងជួយកំចាត់មេរោគក្នុងប្រហោងធ្មេញនិងមាត់របស់អ្នក ហើយម្យ៉ាងទៀត វាថែមទាំង “សម្លាប់” បាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អ។ ចំនែកឯទឹកឃ្មុំវិញ គឺជួយឱ្យមានរសជាតិប្រសើរជាងមុន។
ក្រៅពីស្រាយបញ្ហានៃដង្ហើមអាក្រក់ ល្បាយនេះគឺជាភ្នាក់ងារប្រឆាំងនឹងមេរោគនិងជំងឺផ្តាសាយ ដោយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងមានប្រសិទ្ធិភាពបំផុតក្នុងការប្រឆាំងអុកស៊ីតកម្ម៕
ប្រែចម្រួលពី៖ ប៉ិកស្រ្តាហាល៍
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment