ស្ករ + អំបិល អាច​កម្ចាត់​ស្នាម​សង្វារ​ឱ្យបាត់​ជារៀង​រហូត

 

តើអ្នក​ដឹងទេថា គ្រឿង​ទេស​ដែល​អ្នក​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​រាល់​ថ្ងៃ​អាច​ ជួយ​ដោះស្រាយ​ស្នាម​សង្វារ​បាន​? ស្ករ និង​អំបិល​មិន​ត្រឹមតែ​ជា​គ្រឿង​ទេស​សម្រាប់​ធ្វើឱ្យ​អាហារ​កាន់​តែមាន​ រសជាតិឆ្ងាញ់​ប៉ុណ្ណោះទេ ថែម​ទាំងជា​ឱសថ​ដ៏ល្អ​ក្នុងការ​កម្ចាត់​ស្នាម​សង្វារ​ឱ្យ​បាត់​ជារៀង​រហូត​ បាន​ថែម​ទៀត។ គ្រឿងផ្សំ៖
- អំបិល ២៥០ក្រាម
- ស្ករ ២៥០ ក្រាម
- ប្រេងដូង ១០០ ទៅ ១៥០មីលីលីត្រ (ប្រសិន​បើអ្នក​មិនមាន​ប្រេងដូងទេ អាចប្រើ​ប្រេង​អូលីវ​ជំនួស​បាន)។
របៀបផ្សំ៖
- លាយ​គ្រឿង​ផ្សំទាំង​អស់នេះ​លាយ​បញ្ចូលគ្នា​ ឱ្យក្លាយ​ទៅជា​ល្បាយ​ខាប់ៗ​ក្នុង​រយៈពេល​កន្លះ​ម៉ោង។
- ចាប់ផ្តើម​អនុវត្ត​ល្បាយ​នេះ​នៅ​ត្រង់​កន្លែង​ដែល​កើត​មាន​បញ្ហា ហើយ​ម៉ាស្សា​ឱ្យបាន​ ២ ទៅ ៣នាទី។
- ពេល​ដែល​ស្ងួត​ សូម​លាង​សម្អាត​ជាមួយ​នឹង​ទឹកក្តៅ​ឧណ្ឌៗ។ បន្ទាប់ពី​ជូត​សម្អាត​ហើយ កុំភ្លេច​ប្រើ​ក្រែម​ផ្តល់​​សំណើម​ដល់​ស្បែក​តាម​ក្រោម។
ជាធម្មតា​ត្រូវ​ចំណាយ​ពេល​ជិត ១ខែ ស្នាម​សង្វារ​នឹង​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ។ ប៉ុន្តែ​កុំទាន់​ឈប់​ប្រើ​ប្រសិនបើ​​អ្នក​កត់​សម្គាល់​ឃើញ​លទ្ធផល ព្រោះ​ការ​ព្យាយាម​ប្រើ​បន្ត​ទៀត​ស្នាម​សង្វារ​នឹង​បាត់​ទាំង​អស់ស្រុង៕
ប្រភព: ខ្មែរប្រពៃ
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment