របៀបឆាក្តាមសមុទ្រខ្ទិះដូង







គ្រឿងផ្សំ
- ក្តាម ៣ធំៗលាងទឹកឲ្យស្អាតបកឲ្យហើយ
- ខ្ទិះដូង កន្លះចានចង្កឹះ
- ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ទឹកត្រី និងប៊ីចេង ១មុខបន្តិច
- ស្លឹកខ្ទឹម ១ដើម ហាន់តូចល្មម
- ខ្ទឹមស ១កំពឹស ចិតចំណិតស្តើង
- ម្ទេសប្លោក ចិតរាងវែង បន្តិច

👉វិធីធ្វើ៖
១. ដំបូងយកម្ទេសឆ្អើរចិញ្ច្រាំ លីងក្នុងឆ្នាំងខ្ទះដាក់ភ្លើងឲ្យក្តៅ លីងរហូតឡើងពណ៌ក្រហម ក្រោយមកដាក់ខ្ទិះដូងចូល។
២. ឆាវាចូលជាមួយខ្ទិះដូងឲ្យសព្វដាក់ស្ករស, ទឹកត្រី និងប៊ីចេង ឆាបន្តិចទៀតដាក់ក្តាមចូល។
៣. បន្តឆាទៀត ៣-៤ត្រឡប់បន្ថែមទឹកខ្ទិះចូលបន្តិច រួចទុកឲ្យឆ្អិនបិតភ្លើង យកទឹកក្រូចឆ្មាដាក់ចូល អាចដួសដាក់ក្នុងចានបាន យកខ្ទឹមស ម្ទេស និងស្លឹកខ្ទឹមដាក់ពីលើជាការស្រេច៕
ប្រភពfb

Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment