អ្វីដែលអ្នកទទួលទានពេលមានផ្ទៃពោះ
បានប៉ះពាល់ដល់ការលូតលាស់ធំធាត់របស់ទារក។
ដូច្នេះអ្នកគួរប្រុងប្រយ័ត្នក្នុងការជ្រើសរើសអាហារសម្រាប់ខ្លួនឯង។
អ្នកជំនាញបានណែនាំពីប្រភេទផ្លែឈើដ៏អស្ចារ្យបំផុតមួយប្រភេទដល់ស្ត្រីមានផ្ទៃពោះគ្រប់រូបនោះគឺ
ផ្លែទាប។ សាច់ទាបផ្ទុកទៅដោយវីតាមីន សារធាតុខនិជ ជាតិស្ករធម្មជាតិ ជាតិសរសៃ
អាស៊ីតអាមីណូ និងជាតិខ្លាញ់ជំនួយសុខភាពជាច្រើន
ដែលសុទ្ធតែជាតម្រូវការសារធាតុចិញ្ចឹមដល់រាងកាយស្ត្រី និងការលូតលាស់របស់គភ៌។
ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃផ្លែទាបចំពោះម្តាយ
និងទារក៖
ជួយដល់ការលូតលាស់ខួរក្បាល
និងប្រព័ន្ធភាពស៊ាំរបស់គភ៌ផ្លែទាបផ្ទុកទៅដោយសារធាតុចិញ្ចឹម
ចាំបាច់សំខាន់ៗ ជួយដល់ការលូតលាស់របស់គភ៌។
វាជាប្រភពនៃវីតាមីន C និងវីតាមីន B6
ជួយដល់ការផលិតកូឡាសែន បង្កើតជាលិកាតភ្ជាប់ ជួយដល់ការលូតលាស់ឆ្អឹង ឆ្អឹងខ្ចី
សរសៃពួរសាច់ដុំ និងស្បែករបស់គភ៌។ តាមការស្រាវជ្រាវបានបង្ហាញថា
ស្ត្រីមានគភ៌ខ្វះវីតាមីន C ធ្វើឱ្យខូចខួរក្បាលរបស់ទារក។
កាត់បន្ថយគ្រោះថ្នាក់នៃការរលូតកូនផ្លែទាប
ជាប្រភពនៃធាតុទង់ដែង។ ការសិក្សា និងពិសោធន៍កាលពីថ្មីៗនេះបានឱ្យដឹងថា
កង្វះធាតុទង់ដែងងាយធ្វើឱ្យស្ត្រីរលូតកូន។ លើសពីនេះទៀត
ធាតុទង់ដែងជួយដល់ការលូតលាស់សរសៃពួរសាច់ដុំ ស្បែក និងសរសៃឈាមរបស់គភ៌។
បំបាត់អាការៈចាញ់កូនការទទួលទានផ្លែទាបអាចជួយការពារស្ត្រីមានផ្ទៃពោះពីអាការៈមិនស្រួលខ្លួនរៀងរាល់ព្រឹក។
វាជួយបំបាត់អាការៈចង់ក្អួត និងក្អួតចង្អោរ។
ជួយរក្សាការឡើងទម្ងន់បានល្អផ្លែទាប
ជាប្រភពនៃជាតិស្ករធម្មជាតិ ជួយរក្សាការឡើងទម្ងន់របស់ស្ត្រីមានគភ៌។
ជាពិសេសស្ត្រីដែលទម្ងន់ស្រាលក្នុងកំឡុងពេលមានកូន។ ផ្លែទាបជួយឱ្យស្ត្រីស្រេកឃ្លានអាហារ។
បំបាត់អាការៈទល់លាមកផ្លែទាបផ្ទុកទៅដោយជាតិសរសៃ
ជួយសម្រួលដល់ការបញ្ចេញចោល៕
ប្រភព: mungkulkar
0 comments:
Post a Comment