វិធីធ្វើក្រពះជ្រូកទ្រង់គ្រឿង



 #គ្រឿងផ្សំ៖
ក្រពះជ្រូកទ្រង់គ្រឿង រួមមាន
- ក្រពះជ្រូក
- ជើងជ្រូក
- ខ្ទឹមក្រហម ,ខ្ទឹមស ,យិនស៊ិន ,រំដេង ,ម្រេច ,គ្រឿងប៉ូចកាក់ ,ឈើឯម
- ស្ករស ,ស្ករត្នោត ,អំបិល ,ម្សៅស៊ុប ,ស្ពៃជ្រក់ ,ការ៉ុត ,ត្រសក់ ,និងម្ទេស។

#វិធីធ្វើ៖
ដំបូងត្រូវយកក្រពះជ្រូកមកលាងទឹក ដោយប្រើសាជូរដើម្បីកាត់ចម្អាប និងក្លិនមិនល្អរបស់វា ហើយទុកមួយអន្លើសិន។
ជើងជ្រូកត្រូវពន្លះយកស្បែក ហើយចៀរខ្លាញ់ជ្រូកចេញពីស្បែកនោះ។
ស្បែកជ្រូកដែលយកខ្លាញ់ចេញហើយត្រូវហាន់ជាបន្ទះ។
ចំណែកឯ ខ្ទឹមស ខ្ទឹមក្រហម និងត្រូវហាន់ជាចំណិតៗ។
យិនស៊ិន និងម្រេចត្រូវយកមកប្រឡាក់ជាមួយស្បែកជ្រូក ដោយបន្ថែមគ្រឿងផ្សំរសជាតិមានស្ករស អំបិល និងម្សៅស៊ុប។ ក្រោយ ពីផ្សំគ្រឿងឲ្យចូលជាតិរួចត្រូវយក
ស្បែកជ្រូកនោះមកញាត់ក្នុង ក្រពះជ្រូកឲ្យណែនល្មម មុននឹងដេរភ្ជិតក្រពះជ្រូក ហើយទុកដោយឡែក។ទឹកសម្រាប់រម្ងាស់ក្រពះជ្រូកដំបូង ត្រូវដំខ្ទឹមស និងខ្ទឹមក្រហម រួចយកទៅកម្លោចជាមួយស្ករត្នោតឲ្យឡើងជើងអង្ក្រង សឹមចាក់ទឹកចូលប្រមាណជាកន្លះឆ្នាំង។
ចាប់ផ្ដើមដាក់គ្រឿងប៉ូចកាក់ និងឈើឯមចូល ហើយទុកឲ្យទឹកស្ងោរនោះពុះកញ្ជ្រោលខ្លាំង ទើបដាក់ក្រពះជ្រូកចូលឆ្នាំងសន្សឹមៗ ហើយបន្ថយភ្លើង។
ស្ងោរក្រពះជ្រូកនោះដោយត្រឡប់វាជារៀងរាល់ ១៥ នាទីម្ដង។
ក្រពះជ្រូកនោះត្រូវចំណាយពេលស្ងោរពី ៣ ទៅ ៤ ម៉ោងអាស្រ័យទៅតាមទំហំរបស់វា។ ក្រពះជ្រូកនេះគេទទួលទានជាមួយជ្រក់ស្ពៃដើម្បីកុំឲ្យរងាន់
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment